khmer eng
  • កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារប្រចាំខែកក្កដា និង ទិសដៅការងាររបស់ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹក ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វេីបច្ចុប្បន្នភាពនៃការវិវត្តន៍ថ្មីៗសំខាន់ៗជាពិសេសពាក់ព័ន្ធនឹងអត្ថប្រយោជន៍ជាតិ និងអន្ត្តរជាតិរបស់កម្ពុជា និងបូកសរុបលទ្ធផលការងារសំខាន់ៗប្រចាំត្រីមាសទី២ ព្រមទាំងលើកទិសដៅការងារបន្តរបស់ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា សរុចចំនួន ១៩រូប នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។

    ប្រភព៖ នាយកដ្ឋាន​ព័ត៌មាន​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន