khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅទូទាំងស្រុកស្អាង ខេត្តកណ្តាល សរុបចំនួន១៣៥នាក់ ក្នុងគោលបំណងដើម្បី៖
    ១-ផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ជាពិសេសអង្គ
    បោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
    ២-ផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើប្រធាន «សេដ្ឋកិច្ចក្រៅប្រព័ន្ធ,
    ប្រព័ន្ធគាំពារសង្គម និងវិស័យកសិកម្ម» ព្រមទាំងការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។
    ៣-សិក្សាឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
    ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
    ក្នុងឱកាសរៀបចំពិធីសំណេះសំណាលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិសង្គ្រោះជីវិតសកល និងថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិសង្គ្រោះជីវិតសកលចំនួន១កញ្ចប់ និងថវិកាមួយចំនួន៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន