khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ វិទ្យាល័យ ២៤កញ្ញា ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា (គណៈកម្មការទី៣) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ វិទ្យាល័យ ២៤កញ្ញា ស្ថិតនៅក្នុងភូមិត្រពាំងកក់ ឃុំពោអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

    ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី មានប្រសាន៍ក្នុងពិធីបើកបវេសនកាលនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្គាល់ពីការចាប់ផ្តើមនៃបរិបទសិក្សាថ្មី ដែលពោរពេញដោយក្តីសង្ឃឹម និងសេចក្តីរំភើបរីករាយសម្រាប់សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សថ្មីទាំងអស់។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងខិតខំឥតឈប់ឈរក្នុងការអភិវឌ្ឍប្រទេស ជាតិលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំតែម្តង។ សម្តេចបានផ្តោតលើការលើកកម្ពស់គុណភាពបង្រៀន និងរៀន ការអភិវឌ្ឍជំនាញគ្រូ បង្រៀន ការបង្កើនឧបករណ៍បច្ចេកវិទ្យា និងបរិក្ខារសិក្សា ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល និងការប្រកួតប្រជែងអន្តរជាតិ។ ការអប់រំល្អ គឺជាអាវុធដ៏ខ្លាំងបំផុត ដែលអាចផ្លាស់ប្តូរពិភពលោកបាន ប្អូនៗសិស្សានុសិស្សគួរ តែយកការសិក្សាជាភារកិច្ចសំខាន់បំផុតក្នុងជីវិត និងប្រើប្រាស់ពេលវេលាទាំងអស់សម្រាប់រៀន សូត្រ ព្យាយាម និងបង្កើតសមត្ថភាពរបស់ខ្លួនឲ្យមានអនាគតភ្លឺស្វាងសម្រាប់ប្រទេសជាតិ។ វាជាឱកាសដ៏មានតម្លៃបំផុតសម្រាប់អភិវឌ្ឍខ្លួនឯង ទាំងផ្នែកចំណេះដឹង និងសីលធម៌។ សូមប្រឹងប្រែងប្រើប្រាស់ពេលវេលានៅសាលាឲ្យបានប្រសើរបំផុត យកគ្រូជាគន្លង យកសៀវភៅជាមិត្ត និងយកការរៀនសូត្រជាអនាគត។

    ពិធីដ៏មហោឡារិកនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ថ្នាក់ដឹកនាំ អាជ្ញាធរស្រុកបរសេដ្ឋ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ២៤កញ្ញា សរុបចំនួន១,៥០០នាក់។

    ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដាំកូនឈើធ្នង់ និងកូនឈើព្រីង នៅក្នុងបរិវេណសាលាវិទ្យាល័យ ២៤កញ្ញា ព្រមទាំងបានឧបត្ថម្ភដល់គណៈគ្រប់គ្រងវិទ្យាល័យ​នូវថវិកាចំនួន ៥លានរៀល,​ ជូនផ្លែឈេីគ្រប់មុខដល់អ្នកចូលរួមសរុបចំនួន ២,០០០ថង់​ (ក្នុងមួយថង់ចំនួន ៣គីឡូក្រាម​) និងសៀវភៅចំនួន ៣,០០០ក្បាល​ ប៊ិច​ ចំនួន៣,០០០ដេីមសម្រាប់ចែកជូនដល់សិស្សានុសិស្ស…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ