khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការកសាងសមិទ្ធផលនានា និងនាំយកព្រះរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត មកកំកល់ទុកនៅវត្តទេពនិមិ្មត ហៅវត្តអញ្ចាញ ដែលស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
     
    ចែករំលែក ៖

    នៅថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការកសាងសមិទ្ធផលនានា និងនាំយកព្រះរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត មកកំកល់ទុកនៅវត្តទេពនិមិ្មត ហៅវត្តអញ្ចាញ ដែលស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ក្នុងនោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានជួបសំណេះសំណាលផ្តាំផ្ញើលោកតាលោកយាយ ក្រុមជាងសាងសង និងអ្នកចូលរួមទាំងអស់ ឲ្យយកចិត្តទុកដាក់រក្សាអានាម័យ តាមការណែនាំរបស់ក្រសួងសុខភិបាល បីកុំ បីការពារ ដើម្បីបង្ការ និងទប់ស្តាត់ពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ (COVID-19) ផងដែរ ។ជាចុងក្រោយ ឯកឧត្តមកិត្តិនីកោសលបណ្ឌិត បានជូនបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់នៅវត្តទេពនិម្មិត ហៅវត្តអញ្ចាញ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៨ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧតុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ គោរពជូន
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦