khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល និងនាំយកចង្ក្រានសន្សំសំចៃថាមពលចែកជូនប្រជាពលរដ្ឋ ក្នុងស្រុកប្រាសាទបល្ល័ង្ក
     
    ចែករំលែក ៖

    ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកចង្ក្រានសន្សំសំចៃថាមពលដែលជាអំណោយរបស់ក្រុមហ៊ុនSIPCO និងភួយ ចែកជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ព្រមទាំងអញ្ជើញនាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះចៅអធិការវត្តពោធិ៍បក្ខីសិរីអយុធ្យា (វត្តក្រយា) ស្ថិតនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ ពុទ្ធស័ករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

    ថ្លែងក្នុងពិធីសំណេះសំណាល លោកជំទាវប្រធាន បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងប្រកបដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

    ក្នុងឱកាសនោះផងដែរ លោកជំទាវ បានរំលឹកអំពីខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងអត្ថន័យនៃថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ ដែលជាថ្ងៃនាំសំណាងដ៏ធំធេងបំផុតដល់ប្រទេសជាតិ​ និងប្រជាជនកម្ពុជា គឺមាន​​​ព្រឹត្តិការណ៍​​​ជាប្រវត្តិ​សាស្ត្រ​​​ធំៗចំនួន៣​គឺ​៖១.ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃនៃការ​បង្កើត​​រណសិរ្ស​​​​សាមគ្គី​​សង្គ្រោះ​​ជាតិ​កម្ពុជា​​ ឈានទៅ​រំដោះ​​ជាតិ និងប្រជាជន​​​កម្ពុជាពីរបបប្រល័យពូជសាសន៍ នៅ​ថ្ងៃ​​​​ទី​៧ ខែមករា​ ឆ្នាំ១៩៧៩
    ២.​ថ្ងៃ២ធ្នូ ​ឆ្នាំ១៩៨៧ ​​​ជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ការ​ចរចា​​​ជា​លើក​ដំបូង​​​រវាង ​ព្រះករុណា​​ព្រះបាទ​សម្តេចព្រះ​​​​​ នរោត្តម​​ សីហនុ​ និងសម្តេចតេជោ ហ៊ុន សែន ​​នៅ​ហ្វែរ​​អង់​តា​ដឺន័រ ប្រទេស​បារាំង ​នាំដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងការបោះឆ្នោតឆ្នាំ១៩៩៣
    ៣.ព្រឹត្តិការណ៍​​​ ២ធ្នូ ​ឆ្នាំ១៩៩៨ ​ថ្ងៃបង្កើតយុទ្ធ​សាស្ត្រ​​​​ត្រី​​កោណ​​ បានឈានដល់​ការ​​រលំ​​រលាយ​​នៃ​​អង្គការ​​ចាត់​តាំង​​នយោ​បាយ​​និង​យោធា​​របស់​ខ្មែរ​ក្រហមក្រោម​នយោ​បាយ ឈ្នះ ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន នាំមកនូវសុខសន្តិភាពពេញលេញ ពាសពេញផ្ទៃប្រទេសនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

    បន្ថែមពីនេះ លោកជំទាវបានលើកឡើងអំពីសភាពការណ៍ព្រំដែន ជាពិសេសផ្លែផ្កាជាវិជ្ជមានគួរជាទីមោទនៈ នៃយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម របស់សម្តេចតេជោ សម្តេចធិបតី ដែលនាំកម្ពុជាឱ្យចៀសផុតនៅដំណាក់កាលនេះ ពីវិនាសកម្មដ៏ធំធេង ដែលកើតចេញពីសមរភូមិសង្គ្រាមរវាងថៃ និងកម្ពុជា ដោយបានដឹកដៃភាគីថៃ ចូលក្នុងសមរភូមិការទូត ដោយមានអន្តរជាតិដឹងឮ និងសមរភូមិផ្លូវច្បាប់ ដែលនេះជាសមរភូមិល្អបំផុត ដើម្បីធានាបាននូវការការពារបូរណភាពទឹកដីរបស់កម្ពុជា ដោយមិនមានការបង្ហូរឈាម និងបានអរគុណនិងសំណូមពរឱ្យពុកម៉ែបងប្អូនទាំងអស់គ្នា ជឿទុកចិត្តលើការដឹកនាំរបស់សម្តេចទាំងទ្វេ ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងភាពជឿនលឿន។

    ជាមួយគ្នានេះ លោកជំទាវបានសម្តែងនូវសេចក្តីរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងទទួលខុសត្រូវក្នុងការបំពេញភារកិច្ចការងារក្នុងរយៈពេលកន្លងមក របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃស្រុកប្រាសាទបល្ល័ង្ក ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។

    លោកជំទាវបានបញ្ជាក់ថា ការចែកចង្ក្រានសន្សំសំចៃថាមពលជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យយើងទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន រួមចំណែកការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ។

    អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបាន៖ នំប៉័ង ចង្ក្រានសន្សំសំចៃថាមពល ចំនួន១ និងភួយ ចំនួន១ ព្រមទាំងឧបត្ថម្ភទឹកប្រាក់ដល់ស្រ្តីមានផ្ទៃពោះចំនួន១៣នាក់ និងអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ស្រុកប្រាសាទបល្ល័ង្ក។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ែន ស៊ីផាន់ និងឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ
    thumbnail
     
    លិខិតអបអរសារទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម U Aung Lin Dwe ក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងជា «ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា»
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នៅក្នុងឱកាសដ៏មង្គលសួស្តីសិរីបវរមហាប្រសើរថ្លៃថ្លា នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ គោរពជូន និងជូន
    thumbnail
     
    ឯកឧត្តមបណ្ឌិត គួក ហ្វីដេរ៉ូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន  
    thumbnail
     
    លិខិតអបអរសារទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនីស្តវៀតណាម(CPV) ដែលឯកឧត្តមត្រូវបានបោះឆ្នោតជ្រើសរើសជា «ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦