khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋភៀសសឹក និងស្ត្រីមានផ្ទៃពោះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នៅថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ អមដំណើរដោយឯកឧត្តម លូ គឹមឈន់ រដ្ឋមន្ត្រីប្រតិភូ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ទីប្រឹក្សា និងសមាជិកខុទ្ទកាល័យ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិ្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានីហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹកនិងគ្រួសារវីរៈយុទ្ឋជនចំនួន ៣៥៣គ្រួសារ ព្រមទាំងសិស្សានុសិស្សភៀសសឹក ២៩៤នាក់ នៅក្នុងបរិវេណសួនច្បារទល់មុខសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
    ក្នុងកិច្ចសំណេះសំណាលនាឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនប្រជាពលរដ្ឋនិងក្មួយៗសិស្សានុសិស្សភៀសសឹក ព្រមទាំងគ្រួសារវីរយុទ្ឋជនទាំងអស់ដែលបានភៀសខ្លួនចេញពីលំនៅឋាន មករួមរស់នៅជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរនេះ ដើម្បីជៀសផុតពីការវាយប្រហាឈ្លានពានព្រៃផ្សៃ ថោកទាបរបស់ពួកយោធាសៀម មកលើបូរណៈភាពទឹកដីកម្ពុជា។ ឯកឧត្តម បានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម និងជាស្ថាបនិកសន្តិភាពប្រទេសជាតិ ព្រមទាំង សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ដែលពោរពេញដោយថាមពលនិងបញ្ញាញាណឈ្លៀសវៃ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានភៀសខ្លួនចេញពីលំនៅឋាន និងវីរយុទ្ធជនដែលបាននឹងកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូ ក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា និងបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាដល់គ្រប់សមាជិក សមាជិការព្រឹទ្ឋសភា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ឱ្យយកចិត្តទុកដាក់ជួយសម្រួល ដោះស្រាយការលំបាក ខ្វះខាត និងថែទាំសុខភាព ដល់បងប្អូនទាំងអស់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
    ឯកឧត្តមអនុប្រធានទី១ បានបញ្ជាក់ថា ទុក្ខលំបាក និងការឈឺចាប់របស់បងប្អូន ជាទុក្ខលំបាក និងជាការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ ការលំបាក និងការឈឺចាប់របស់បងប្អូន ត្រូវបានប្រែក្លាយជាកំលាំងចលករដ៏ខ្លាំងក្លា ជំរុញ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងសាមគ្គីភាព ឯកភាពជាតិ ជាធ្លុងមួយ ទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងឆ្លាតវៃរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការនានា ដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា សុឆន្ទៈរបស់កម្ពុជាក្នុងដោះស្រាយការវិវាទដោយសន្តិវិធី មិនមានន័យថាជាការដោះដូរសិទ្ឋអធិបតេយ្យក្នុងការការពារបូរណៈភាពដែនដីរបស់ខ្លួននោះទេ។ ថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការប្តេជ្ញាខ្ពស់ និងត្រៀមលក្ខណៈជាស្រេចក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីមាតុភូមិ មិនឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រ។
    ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី១ ក៏បានសម្តែងនូវការដឹងគុណ និងគារវកិច្ចដ៏ជ្រាលជ្រៅ ចំពោះ វីរភាពដ៏អង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមទទួលបានសុខភាពល្អ និងអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
    បន្ទាប់ពីសំណេះសំណាលជាមួយបងប្អូនភៀសសឹករួចមក ឯកឧត្តមអនុប្រធានទី១ គណៈប្រតិភូ និងថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេ និងផ្លូវថ្នល់ ស្ថិតនៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំជួសជុលនៅពេលខាងមុខនេះ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ច្បាប់អន្តរជាតិ នៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៨របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ នាំយកបច្ច័យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ គណៈកម្មការទី៧ព្រឹទ្ធសភា និងបច្ច័យពុទ្ធបរិស័ទ ទៅចូលរួមបុណ្យផ្កាមហាសាមគ្គី
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា២-លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា៣-ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៤-ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៥-ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៦-ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៧-ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៨-ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៩-ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ១០-ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន១១-ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា១២-លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី១៣-ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច១៤-ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា២-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៣-ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៤-ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា៥-ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា៦-ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា៧-ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា៨-ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា៩-ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា១០-ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា១១-លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា១២-លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា១៣-ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា