khmer eng
  • គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ។
    ក្នុងជំនួបនោះ លោកជំទាវប្រធាន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ ប្រកបដោយក្តីនឹករលឹកជាទីបំផុត។ ជាមួយគ្នានេះ លោកជំទាវប្រធានបានជម្រាបជូនអំពីគោលបំណងជួបពិភាក្សានាពេលនេះ ដើម្បីប្រមូលបាននូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ផ្តល់ជាយោបល់ទៅក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចដោះស្រាយ។
    ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគោរពអំណរគុណចំពោះគណៈកម្មការទី៨ព្រឹទ្ធសភា ដែលយកចិត្តទុកដាក់គិតគូរអំពីបញ្ហាប្រឈមនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះការអនុវត្តច្បាប់ និងគោលនយោបាយនានា ព្រមទាំងជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងការអភិវឌ្ឍរីកចម្រើន រួមទាំងបញ្ហាផ្សេងៗមួយចំនួនរបស់ខេត្ត។
    លោកជំទាវប្រធាន បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចំពោះការផ្តល់សេវាសាធារណៈ ការចូលរួមថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅរួមចំណែករក្សាបានស្ថេរភាពនយោបាយដ៏ល្អប្រសើរ។
    លោកជំទាវ បានជំរុញដល់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការ បន្តអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគត និងសូមបង្កើនចំនួនស្រ្តីក្នុងជួររដ្ឋបាលសាធារណៈ ដើម្បីជួយសម្រួលក្នុងការដោះស្រាយវិវាទផ្សេងៗប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ច្បាប់អន្តរជាតិ នៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៨របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ នាំយកបច្ច័យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ គណៈកម្មការទី៧ព្រឹទ្ធសភា និងបច្ច័យពុទ្ធបរិស័ទ ទៅចូលរួមបុណ្យផ្កាមហាសាមគ្គី
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា២-លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា៣-ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៤-ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៥-ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៦-ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៧-ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៨-ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៩-ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ១០-ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន១១-ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា១២-លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី១៣-ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច១៤-ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា២-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៣-ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៤-ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា៥-ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា៦-ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា៧-ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា៨-ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា៩-ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា១០-ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា១១-លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា១២-លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា១៣-ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា