khmer eng
  • កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
     
    ចែករំលែក ៖

    ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Lee, Hyun-Hoon មកពីសាកលវិទ្យាល័យជាតិ Kangwon នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់កម្ពុជា ក្នុងការសហការប្រកបដោយតម្លាភាពជាមួយសហគមន៍អន្តរជាតិ ដើម្បីលុបបំបាត់ការឆបោក ពិសេសការឆបោកអនឡាញ (Online Scams) ឱ្យបានត្រឹមខែមេសា ខាងមុខនេះ។ ការប្តេជ្ញាចិត្តនេះ មិនត្រឹមតែធ្វើឡើងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីការពារកេរ្តិ៍ឈ្មោះប្រទេសជាតិ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាផងដែរ។

    ទន្ទឹមនឹងការដោះស្រាយបញ្ហាការឆបោកអនឡាញ ឯកឧត្តមបណ្ឌិត បានលើកឡើងពីយុទ្ធសាស្ត្រពង្រឹង “សេដ្ឋកិច្ចពិត” ដែលផ្អែកលើការផលិតទំនិញ និងសេវាកម្ម សម្រាប់ទីផ្សារ។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកថា កម្ពុជាចាំបាច់ត្រូវមាន “សេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន” ដែលរាល់សកម្មភាពសេដ្ឋកិច្ចត្រូវគិតគូរដល់បរិស្ថាន និងប្រជាជនដែលមានចំណូលទាប ពិសេសជនងាយរងគ្រោះ។

    ឆ្លើយតបនឹងសំនួររបស់ លោកសាស្ត្រចារ្យ អំពីការឡើងថ្លៃប្រេងលើពិភពលោក ដោយសារសង្គ្រាមអ៊ីរ៉ង់ ឯកឧត្តមបណ្ឌិត បានឆ្លើយតបថា កម្ពុជា ពិតជារងផលប៉ះពាល់ ដូចប្រទេសផ្សេងៗទៀតដែរ ប៉ុន្តែការជំរុញថាមពលកកើតឡើងវិញដូចជា វារីអគ្គីសនី និងថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងកំពុងអភិវឌ្ឍថាមពលខ្យល់ បានជួយកម្ពុជា ជៀសផុតផលប៉ះពាល់អវិជ្ជមានបានមួយកម្រិត។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ដោយសារសោហ៊ុយដឹកជញ្ជូនខ្ពស់ យុទ្ធសាស្ត្រកសិកម្មកម្ពុជា គឺងាកទៅរកដំណាំមានតម្លៃខ្ពស់ ដូចជាកាហ្វេ និងកាកាវ និងជំរុញការកែច្នៃក្នុងស្រុក។

    លោកសាស្ត្រាចារ្យ បានលើកអំពីសៀវភៅ ដែលលោកគឺជាអ្នកនិពន្ធផ្ទាល់ ដែលក្នុងសៀវភៅនោះ និយាយអំពីទស្សនទាននៃការអភិវឌ្ឍ ដោយផ្តោតលើសេដ្ឋកិច្ចបៃតង និងបរិយាបន្ន។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ច្បាប់អន្តរជាតិ នៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៨របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា២-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៣-ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៤-ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៥-ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា៦-ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា៧-ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា៨-ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា៩-លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា១០-ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា១១-លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា១២-ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា១៣-ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ។
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឈានចូលមកដល់នាខាងមុខនេះ គោរពជូន៖១-សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា២-សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៣-សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៤-សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៥-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
    thumbnail
     
    ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា