khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា យកចិត្តទុកដាក់តាមដានកិច្ចការជាប្រយោជន៍ប្រជាពលរដ្ឋ និងសម្របសម្រួលរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
     
    ចែករំលែក ៖

    ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ទី៤ និងទី៧ នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា លើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា យកចិត្តទុកដាក់តាមដានកិច្ចការជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសម្របសម្រួលរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរ ដែលស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

    អង្គប្រជុំមានការពិភាក្សាគ្នាយ៉ាងផុលផុស អំពីបញ្ហាប្រឈម និងសំណូមពរ ដែលត្រូវបន្តតាមដាន ព្រមទាំងពិភាក្សាអំពីការរៀបចំរបាយការណ៍ឱ្យខ្លី ខ្លឹម មានន័យគ្រប់គ្រាន់ និងមានសង្គតិភាព ដោយឆ្លុះបញ្ចាំងនូវកិច្ចសហការ និងគុណតម្លៃជាមួយភាគីពាក់ព័ន្ធលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ដែលមានក្នុងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥។ ឯកឧត្តមបណ្ឌិត បានឯកភាព និងសាទរចំពោះលទ្ធផលសម្រេចក្នុងចន្លោះសម័យប្រជុំនេះ រួមមាន៖
    –  សម្របសម្រួលតាមសំណើប្រជាពលរដ្ឋសុំស្តារព្រែកនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

    • ស្ថាបនាផ្លូវក្រាលកៅស៊ូ និងស្ថាបនាគ្រឹះក្រោមផ្លូវថ្មី ចំនួន៤ខ្សែ សរុបប្រវែង ១១ ២០១ម៉ែត្រ នៅខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ចំណាយថវិកាប្រមាណជាង ៣០ម៉ឺនដុល្លារ
      –  ទទួលកុមារ និងប្រជាជនភៀសសឹកចំនួន ៤០គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ មកស្នាក់អាស្រ័យនៅខេត្តកំពង់ស្ពឺ ព្រមទាំងជួយឧបត្ថម្ភគាំទ្រការស្នាក់នៅ អាហារហូបចុក ចូលរៀន
      –  ទទួលយកសំណើដើម្បីពិនិត្យនិងវាយតម្លៃដើម្បីជួសជុលផ្លូវឱ្យបានមុនរដូវភ្លៀងព្រមទាំងភ្ជាប់បណ្តាញទឹកភ្លើងនៅភូមិឫទ្ធី១ និងឫទ្ធី២ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និង
      –  រៀបចំកៀរគរប្រមូលថវិកាសាងសង់អគារសិក្សានៅសាលាបឋមសិក្សាកោះដាច់ ខណ្ឌជ្រោយចង្វារ ដោយសង្ឃឹមថា នឹងប្រមូលថវិកាគ្រប់គ្រាន់ដើម្បីសាងសង់អគារថ្មីនៅឆ្នាំ២០២៧។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ច្បាប់អន្តរជាតិ នៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៨របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា២-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៣-ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៤-ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា៥-ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា៦-ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា៧-ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា៨-ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា៩-ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា១០-ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា១១-លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា១២-លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា១៣-ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ។
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា២-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៣-ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៤-ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៥-ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា៦-ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា៧-ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា៨-ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា៩-លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា១០-ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា១១-លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា១២-ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា១៣-ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ។
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឈានចូលមកដល់នាខាងមុខនេះ គោរពជូន៖១-សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា២-សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៣-សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៤-សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៥-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។