khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរ និងសញ្ញាបត្រជូនដល់សិស្សានុសិស្ស នៃសាលាអាល់រ៉ហម៉ាស់ ក្នុងខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរ និងសញ្ញាបត្រជូនដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាផ្នែកអាលីម នៃសាលាអាល់រ៉ហម៉ាស់ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។​
    ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុង/ស្រុក គណៈអុីមាំខេត្ត/ស្រុក លោកគ្រូ អ្នកគ្រូ ហាកឹម មេឃុំ/ភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។​
    នាឱកាសចាប់ផ្តើម ឯកឧត្តមសមាជិកព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ជូនដល់លោកគ្រូ សិស្សានុសិស្ស និងបងប្អូនដែលបានចូលរួមក្នុងពិធីទាំងមូល។ ឯកឧត្តម សមាជិកព្រឹទ្ធសភា ក៏បានសម្តែងការកោតសរសើរថ្នាក់ដឹកនាំលោកគ្រូ នៃសាលាអាល់រ៉ហម៉ាស ទាំងអស់ដែលបានចំណាយពេលវេលាកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសក្នុងវិស័យអប់រំអ៉ិស្លាម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ និងបន្តឱ្យប្អូនៗខិតខំព្យាយាមរៀនសូត្រឱ្យ​បានពូកែ ធ្វើយ៉ាងណាឱ្យ​ក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹងដែលមានគុណធម៌ មកបម្រើជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចម្រើន ដល់ក្រុមគ្រួសារ ទន្ទឹមនោះ នៅពេលដែលប្អូនៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកវិញ ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍ សហគមន៍របស់យើង ឱ្យ​កាន់តែមានការរីកចម្រើនតទៅមុខទៀត។
    ក្នុងឱកាសនោះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភាបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ជាពិសេសផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ដល់សហគមន៍អ៉ិស្លាមកម្ពុជា។ ដូច្នេះហើយ យើងទាំងអស់ត្រូវប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែមានភាពរីកចម្រើនជានិច្ច។

    ក្រោយបញ្ចប់កម្មវិធី ក្នុងនាមឯកឧត្តម អ៊ុច បូររិទ្ធ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បាននាំយកថវិកាឧបត្ថម្ភចំនួន១,០០០,០០០៛(មួយលានរៀល) សម្រាប់រៀបចំកម្មវិធីផងដែរ៕

    ប្រភព៖ ជំនួយ​ការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ