khmer eng
  • សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ
     
    ចែករំលែក ៖

    នាល្ងាចថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ឯកឧត្តម ស៊ាក ឡេង អនុប្រធានគណៈកម្មការទី១០ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ លោកជំទាវ ចឹក ហេង សមាជិកាគណៈកម្មការទី៤ ឯកឧត្តម សុខ ហាច សមាជិកគណៈកម្មការទី៧ និងឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទន្លេមេគង្គ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

    ពិធីបុណ្យទន្លេធ្លាប់បានប្រារព្ធពិធីចំនួន៩លើករួចមកហើយ ដោយលើកទី១ នៅខេត្តក្រចេះ លើកទី២ នៅខេត្តកំពង់ចាម លើកទី៣ នៅខេត្តស្ទឹងត្រែង លើកទី៤ នៅខេត្តកណ្តាល លើកទី៥ នៅខេត្តកំពង់ឆ្នាំង លើកទី៦ នៅខេត្តបាត់ដំបង លើកទី៧ នៅខេត្តកំពង់ធំ លើកទី៨ នៅខេត្តសៀមរាប និងលើកទី៩ នៅខេត្តតាកែវ

    ពិធីបុណ្យទន្លេនេះ ប្រព្រឹត្តទៅមានរយៈពេលចំនួន០៣ថ្ងៃ គឺថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ