khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញប្រគេនទេយ្យវត្ថុ បច្ច័យកសាងដល់វត្តចំនួន៧ និងរាប់បាត្រ នៅស្រុកកំណើត ខេត្តតាកែវ
     
    ចែករំលែក ៖

    នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦​លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រគេនទេយ្យវត្ថុ និងប្រគេនបច្ច័យកសាងដល់វត្តចំនួន៧ និងរាប់បាត្រ នៅស្រុកកំណើតលោកជំទាវបណ្ឌិត ស្ថិតក្នុងភូមិជ្រៃយោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

    លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ តែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ​ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់បុព្វការីជនទាំងអស់ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ដោយក្នុងពិធីនេះបានប្រគេនទេយ្យវត្ថុ​ និងបច្ច័យជូនដល់វត្តចំនួន៧ ដោយក្នុងមួយវត្តទទួលបាននូវ៖ សា្លដក២ សម្រាប់ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រេីប្រាស់ជាច្រើនមុខ និងបច្ច័យសម្រាប់កសាងវត្តនីមួយៗចំនួន ២លាន៧០ម៉ឺនរៀល និងថវិកា៥០ដុល្លារ ដោយឡែកព្រះចៅអធិការវត្ត៧អង្គ​ ក្នុងអង្គនីមួយៗចំនួន ៣០ម៉ឺនរៀល​ និង៥០ដុល្លារ និងរាប់បាត្រព្រះសង្ឃ ៣៥អង្គ ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។ បន្ថែមពីលើនេះ បានចែកទេយ្យទានជូនដល់យាយជី តាជី បងប្អូនជាពលរដ្ឋក្នុងមូលដ្ឋាន កងកម្លាំងការពារសន្តិសុខ និងកុមារា កុមារី ផងដែរ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​
    សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ