khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣  ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានក្រុម អញ្ជើញពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣  បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម សមាជិក សមាជិកាព្រឹទ្ធសភាក្រុមទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
    ១- សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    ២- សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    ៣- ផ្សេងៗ

    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រធានក្រុម បានគូសបញ្ជាក់ ជូន លោកជំទាវ ឯកឧត្តម សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ អំពីសារប្រយោជន៍ នៃសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ទាំងនេះ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដូចតទៅ៖
    -សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត “បោសសម្អាត” ឧក្រិដ្ឋកម្មអនឡាញតាមរយៈ ច្បាប់តឹងរ៉ឹង(ប្រព័ន្ធគតិយុត្តិគ្របដណ្តប់ទូលំទូលាយ) វិធានការក្តៅ និងកិច្ចសហការអន្តរជាតិ ដើម្បីការពារសន្តិសុខសង្គម
    -សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងធ្វើឱ្យសមាជិកព្រឹទ្ធសភា មានគណនេយ្យភាពខ្ពស់ នៅចំពោះមុខអង្គបោះឆ្នោត ជាពិសេស ការខិតឱ្យកាន់តែជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពកាន់តែប្រសើរជាមួយនឹងថ្នាក់មូលដ្ឋាន។

    កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
    នារសៀលថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦៕

    ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ