khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រារព្ធពិធីនមស្សកា សមា​ទាន​សិល ស្វា​ធ្យាយ​ព្រះ​សត្តប្បករណភិ​ធម្ម រាប់​បាត្រប្រ​គេន​ព្រះ​សង្ឃ​និមន្ត​មក​ពី​រាជ​ធានី​ភ្នំពេញ
     
    ចែករំលែក ៖

    ខេត្តព្រៃវែង៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន បានអញ្ជើញប្រារព្ធពិធីនមស្សកា សមាទានសិល ស្វាធ្យាយព្រះសត្តប្បករណភិធម្ម
    រាប់បាត្រប្រគេនព្រះសង្ឃនិមន្តមកពីរាជធានីភ្នំពេញ និងខេត្តព្រៃវែងចំនួន១៥អង្គ បង្សុកូលដាឆ្លង
    វេរទេយ្យទាន និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ជាពិសេសដល់ដួងវិញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខទៅហើយនោះ សូមឲ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    ពិធីបុណ្យកាន់បិណ្ឌវេនទី១នេះ ប្រព្រឹត្តទៅនៅប្រាងចេតិ៍យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីបុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងសាច់សាលោហិតជិតឆ្ងាយ រួមជាមួយនឹងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

    ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើឡើងជារាងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយចែកចេញជាពីរថ្នាក់ ក្នុងនោះចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង។

    ពិធីបុណ្យភ្ជុំបិណ្ឌនេះមានគោលបំណងដើម្បីឧទ្ទិសកុសលថ្វាយ-ប្រគេន-ជូនទៅបុព្វការីជន មានអតីតព្រះមហាក្សត្រ មហាក្សត្រីយានី ព្រះគ្រូឧបជ្ឍាយាចារ្យ ជីដូន ជីតា មាតាបិតា ដែលទ្រង់បានសោយព្រះទីវង្គត អនិច្ចធម្ម និងធ្វើមរណកាលទៅហើយផង ដល់ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិជាដើមផង និងដើម្បីឲ្យកូនខ្មែរយើងបានបំពេញនូវអំពើល្អ (បុណ្យកុសល)៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សម្តេចតេជោ អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២