ឯកឧត្តម ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា
ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងគោរពតាមគោលការប្រតិបត្តិស្តង់ដាការពារការចម្លងមេរោគកូវីដ-១៩ របស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕