នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទុកជូនអាជ្ញាធរសង្កាត់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារជំនន់ទឹកភ្លៀវ និងប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ១៩។
អំណោយដែលប្រគល់ជូនដល់អាជ្ញាធរសង្កាត់នាឱកាសនោះ ក្នុងសង្កាត់នីមួយៗ ទទួលបានថវិកាចំនួន០៤ លានរៀល អង្ករចំនួន១០០បាវ និងត្រីខចំនួន១០០យូរ ប្រេងឆា ១០០ដប។
ដោយឡែកសង្កាត់ព្រែកតាសេក ឯកឧត្តម អ៊ុ សារឹទ្ធ បានប្រគល់ឯកសណ្ឋានជូនក្រុមប្រឹក្សាសង្កាត់ចំនួន២១នាក់ និងប្រជាការពាភូមិចំនួន៣៨នាក់ សរុបចំនួន៥៩នាក់៕