khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

     

    នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍ពីអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ស្តីពី លទ្ធផលការងាររបស់អគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា