khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី Leadership Competency Attitude ដែលឧទ្ទេសនាមដោយលោកបណ្ឌិត Adina Raina គ្រូឧទ្ទេសនាមជនជាតិម៉ាឡេស៊ី ដោយមានសិក្ខាកាមចូលរួមចំនួន៣១នាក់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «Leadership Competency Attitude» ដែលឧទ្ទេសនាមដោយលោកបណ្ឌិត Adina Raina គ្រូឧទ្ទេសនាមជនជាតិម៉ាឡេស៊ី ដោយមានសិក្ខាកាមចូលរួមចំនួន៣១នាក់ នៅសាលពិសេសជាន់ក្រោមវិមានព្រឹទ្ធសភា។

    វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងសម្រាប់មន្ត្រីថ្នាក់ដឹកនាំកម្រិតប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ដោយផ្តោតសំខាន់លើការប្រាយស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព វិធីសាស្ត្រក្នុងការដឹកនាំ ប្រភពនៃអំណាចរបស់អ្នកដឹកនាំ និងការអភិវឌ្ឍក្រុម ដែលសិក្សាតាមរយៈកម្មវិធី zoom ចែកចេញជាពីរក្រុម៖ សិក្សារយៈពេល៤ថ្ងៃ គឺក្រុមទី១៖ សិក្សានៅថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ និងក្រុមទី២៖សិក្សានៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail