ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការងាររចនាសម្ព័ន្ធ ផែនការយុទ្ធសាស្ត្រ និងធនធានមនុស្សរបស់អគ្គាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការងាររចនាសម្ព័ន្ធ ផែនការយុទ្ធសាស្ត្រ និងធនធានមនុស្សរបស់អគ្គាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។