នាព្រឹកថ្ងៃ០១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចនៃសង្កាត់ទាំងបី បន្តចូលរួមក្នុងការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។
ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបាននាំយកអំណោយជាសម្ភារ និងថវិកាប្រគល់ជូនសង្កាត់នីមួយៗ ដោយក្នុងមួយសង្កាត់ទទួលបាន៖ អង្ករ ១ តោន ឆៃប៉ូវ២០០kg ម៉ាសក្រម៉ាចំនួន ៣០០ម៉ាស និងថវិកាចំនួន០៤លានរៀល ដើម្បីទុកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសអ្នកដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩៕