khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកសៀវភៅសិក្សាបោះពុម្ពដោយ ក្រសួង អប់រំយុវជន និងកីឡាគ្រប់មុខវិជ្ជាចាប់ពីកម្រឹតថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០៩ ខែកុម្ភ :ឆ្នាំ២០២៣ នៅបណ្ណាល័យវិទ្យាល័យ ព្រះនរោត្តម សីហមុនី ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកសៀវភៅសិក្សាបោះពុម្ពដោយ ក្រសួង អប់រំយុវជន និងកីឡាគ្រប់មុខវិជ្ជាចាប់ពីកម្រឹតថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ ដែលជាអំណោយរបស់លោក ហ៊ី ណាត និងលោកស្រី អ៊ុង រត្ន៍ធី អាជីវករនៅផ្សារលើក្រុង ខេត្តកំពង់ឆ្នាំង ចំនួន២១១៥ក្បាល សម្រាប់គ្រូ សិស្ស ប្រើប្រាស់ក្នុងសកម្មភាពបង្រៀន និងរៀន ទៅប្រគល់ជូនដល់វិទ្យាល័យ ព្រះនរោត្តម សីហមុនី ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកនាយកសាលា តំណាងលោកគ្រូ អ្នកគ្រូ នឹងតំណាងសិស្សានុសិស្សក្នុងវិទ្យាល័យ។ ក្នងឱកាសនោះ ឯកឧត្តម បានសំណូមពរឲ្យសាលាចាត់ចែងប្រើប្រាស់ក្នុងបណ្ណាល័យ ចែកជូនគ្រូ សិស្សខ្ចីរៀន ជួយថែរក្សាឲ្យបានល្អយូរអង្វែង ដើម្បីលើកកំពស់គុណភាពអប់រំ។ លោកអភិបាលស្រុកជួសមុខឲ្យនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស បានសំដែងនូវមនោសញ្ចេតនារំភើប រីក រាយឥតឧបមានិងអំណរគុណចំពោះកាយវិកាដ៏ប្រពៃនេះ ព្រោះនេះពិតជាបានឆ្លើយតប ចំពោះសេចក្ដីត្រូវការចង់បានរបស់គ្រូ និងសិស្សជាយូរមកហើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា