khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាភូមិភាគទី៨ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាព លោកជំទាវខៀវ សុីណា ជា ចាន់តូ ដោយមានសមាសភាពថ្នាក់ដឹកនាំជាស្ត្រីអញ្ជើញចូលរួម រួមមាន៖ លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកាក្រុមប្រឹក្សាទាំង៩ក្រុង/ស្រុក លោកស្រីអភិបាលរងទាំង៩ ក្រុង/ស្រុក លោកស្រីមេឃុំ សមាជិកាក្រុមប្រឹក្សាទាំង៨១ ឃុំ/សង្កាត់ លោកស្រីប្រធានការិយាល័យនារីទាំង៩ ក្រុង/ស្រុក លោកស្រីទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ ឃុំ/សង្កាត់ សរុបចំនួន២០៣នាក់ នាឱកាសនោះលោកជំទាវបានប្រគល់វត្ថុអនុស្សាវរីយ៍ និងតេស្តរហ័ស ដែលជាអំណោយរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ឃុំ/សង្កាត់ទាំង៨១ ដោយក្នុងមួយឃុំៗទទួលបាន៥ប្រអប់ ស្ថិតនៅសាលប្រជុំសំបូរព្រៃគុក សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា