ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការងាររចនាសម្ព័ន្ធ ផែនការយុទ្ធសាស្ត្រ និងធនធានមនុស្សរបស់អគ្គនាយកដ្ឋានទាំង៥ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការងាររចនាសម្ព័ន្ធ ផែនការយុទ្ធសាស្ត្រ និងធនធានមនុស្សរបស់អគ្គនាយកដ្ឋានទាំង៥ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។
កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅរៀងរាល់ពេលរសៀលចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។