ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យស្តីពី ការងារសង្គមកិច្ចនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យស្តីពី ការងារសង្គមកិច្ចនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកទាំងបី អគ្គាធិការ និងមន្ត្រីជំនាញមកពីនាយកដ្ឋានហិរញ្ញវត្ថុ អង្គភាពគ្រប់គ្រងមូលនិធិសង្គមកិច្ច សមាគមបេឡាសោតធននិវត្តន៍ សមាគមសង្គហៈមន្ត្រីរាជការ សមាគមនារី និងក្រុមយុវជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕