ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យស្តីពី ការងារសវនកម្មសាធារណៈនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យស្តីពី ការងារសវនកម្មសាធារណៈនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងមន្ត្រីនៃអង្គភាពសវនកម្មសាធារណៈ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕