ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអគ្គលេខាធិការព្រឹទ្ធសភាបារាំង អំពីកម្មវិធីសហប្រតិបត្តិការទ្វេភាគីឆ្នាំ2020
នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអគ្គលេខាធិការព្រឹទ្ធសភាបារាំង អំពីកម្មវិធីសហប្រតិបត្តិការទ្វេភាគីឆ្នាំ2020 និងកម្មវិធីបណ្តុះបណ្តាលក្នុងក្របខណ្ឌ័តំបន់ នៅព្រឹទ្ធសភាបារាំង។ភាគីបារាំងនឹងបន្តជំរុញសហប្រតិបត្តិការឲ្យកាន់តែសកម្មក្នុងឆ្នាំថ្មី។