នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីការអនុម័តលើផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់ព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។