khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា បានអព្ជោីញបន្តចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក ដោយអង្គប្រជុំបានលេីកយកប្រធានបទសំខាន់ៗ
     
    ចែករំលែក ៖

    នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម    អ៊ុំ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា បានអព្ជោីញបន្តចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក ដោយអង្គប្រជុំបានលេីកយកប្រធានបទសំខាន់ៗ ដូចខាងក្រោម មកធ្វេីការពិភាក្សា ៖

    ១-កិច្ចពិភាក្សាទូទៅ ស្តីពីការអនុវត្តច្បាប់:    វិធីសាស្រ្ត សម្រាប់សភាអនុវត្តមុខងារត្រួតពិត្យ។

    ២-ការវាយតម្លៃស្តីពីការយល់ដឹងរបស់សាធារណ:ជន អំពីកិច្ចការសភា ផ្អែកលេីលទ្ធផលរបស់គណ:កម្មការឯករាជ     ដែលបានសិក្សាអស់រយ:ពេល ៤ ឆ្នាំ នៅសភាអាហ្រិ្វកខាងត្បូង ។

    ៣-ស្ថាននីយ៍ទូរទស្សន៍ របស់ព្រឹទ្ធសភាឥណ្ឌា និងតួនាទីរបស់ស្ថានីយ៍នេះ ក្នុងការពង្រឹងការជឿទុកចិត្ត រវាងសភា និងប្រជាជន ។

    ៤-កិច្ចពិភាក្សាទូទៅស្តីពី ធ្វេីអោយអ្នកបាត់បង់នីតិសម្បទា យល់ដឹងអំពីការងារសភា : គំរូល្អៗនៃការអនុវត្ត ។

    ៥-ការធ្វេីយ៉ាងណាអោយប្រជាជនយល់ដឹងអំពីការអនុវត្តរបស់សភា សហព័ន្ធប្រេស៊ីល។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ឋ បានជួបពិភាក្សាជាមួយឯកឧត្តម Muhammad Anwar អគ្គលេខាធិការព្រឹទ្ធសភា ប៉ាគីស្ថាន ។ ឯកឧត្តមបានជម្រាបភាគីប៉ាគីស្ថានថា កម្ពុជាបានសម្រេចចិត្តគាំទ្របេក្ខភាពសមាជិកសភាប៉ាគីស្ថានជាសមាជិកគណ:កម្មការប្រតិបត្តិរបស់ សហភាពអន្តរសភា។ អគ្គលេខាធិការប៉ាគីស្ថាន បានថ្លែងអំណរគុណ ហេីយបានសន្យាថា នឹងជួយគាំទ្រកម្ពុជាវិញនៅពេលអនាគត បេីសិនកម្ពុជាមានសំណូមពរ។ ទន្ទឹមនេះ ភាគីទាំងពីរឯកភាពគ្នា ផ្លាស់ប្តូរទៅវិញទៅមក សម្រាប់កម្មវិធីបណ្តុះបណ្តាល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ