khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា បានអព្ជោីញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក ដែលបាន ប្រព្រឹត្តិនៅសាលសន្និសីទអន្តរជាតិ សាវ៉ា SAWA
     
    ចែករំលែក ៖

    នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម    អ៊ុំ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា បានអព្ជោីញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក ដែលបាន ប្រព្រឹត្តិនៅសាលសន្និសីទអន្តរជាតិ សាវ៉ា (SAWA) ទីក្រុង Belgrade ប្រទេស Serbia។

    របៀបវារ: នៃថ្ងៃទី១ ប្រព្រឹត្តិទៅដូចខាងក្រោម៖

    ១-សុន្ទរកថាបេីកដោយ ឯកឧត្តម ប្រធានសមាគមអគ្គលេខាធិការសភាពិភពលោក

    ២-អនុម័តរបៀបវារ:

    ៣-ប្រកាសសុពលភាពសមាជិកសមាគមថ្មី

    ៤-មតិស្វាគមន៍ និងបទបង្ហាញស្តីពីប្រព័ន្ធសភារបស់ Serbia ដោយឯកឧត្តមអគ្គលេខាធិការរដ្ឋសភា Serbia ។

    ៥-ការកាត់បន្ថយពេលវេលាពិភាក្សាជាសាធារណៈ និងការធ្វេីវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាបារាំង ដោយឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបារាំងទទួលបន្ទុកផ្នែកគណនេយ្យ ។

    ៦-បទអន្តរាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ សហភាពអន្តរសភា (IPU) ស្តីពីការស្ថានភាពវិវត្តន៏ថ្មីៗ របស់ IPU ។

    ៧-បុព្វសិទ្ធិរបស់សមាជិកសភា : តេីអ្វីទៅជាដែនកំណត់នៃយុគសម័យ នៃតម្លាភាព និងគណនេយ្យភាព ? ដោយឯកឧត្តអគ្គលេខាធិការសភាជាន់ទាបរបស់ប្រទេសកាណាដា ។

    ៨-សារ:សំខាន់ នៃការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់សមាជិកភា Georgia

    ៩-ការជ្រេីសរេីសបុគ្គលិកចូលបម្រេីការនៅ សភាព័រទុយហ្គាល់

    ១០-តួរនាទីរបស់ផ្នែកអភិវឌ្ឍធនធានមនុស្ស ក្នុងការពង្រឹងសមត្ថភាពសមាជិកសភា និងបុគ្គលិកសភា នៃក្រុមប្រឹក្សា Shura នៃប្រទេសអូម៉ង់

    ក្នុងថ្ងៃនេះដែរឯកឧត្តមអគ្គលេខាធិការ បានជួបសម្តែងការគួរសម និងរឹតចំណងមិត្តភាព ជាមួយអគ្គលេខាធិការ រួមមាន ៖

    ១-ឯកឧត្តម Sorasak Pienvej អគ្គលេខាធិការរដ្ឋសភា ថៃ

    ២-ឯកឧត្តម Mehmet Ali Kumbusoglu អគ្គលេខាធិការសភាតួគី ។ ពិភាក្សាការផ្លាស់ប្តូរមន្ត្រីធ្វេីទស្សនកិច្ចសិក្សាទៅវិញ ទៅមក ដេីម្បីផ្លាស់ប្តូរបទពិសោធន៍ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា