khmer eng
  • ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋាបាល និងហិរញ្ញវត្ថុ និងឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមអធិបតីភាព ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋាបាល និងហិរញ្ញវត្ថុ និងឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅសាលសិក្ខាសាលាខាងជេីងវិមានព្រឹទ្ធសភា។

    ក្រោយពីជួបសំណេះសំណាលរួចមក អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំហូបនំបញ្ចុកសាមគ្គីភាព ឯកភាពជាតិជូនដល់និវត្តជន និងមន្ត្រីរាជការវ័យចំណាស់ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាការ និងសវនកម្ម នៃព្រឹទ្ធសភា ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃសុក្រ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១:១២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីចុះអនុស្សារណៈយោគយល់(MoU) រវាង CATA និងធនាគារ ABA
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអតីតមន្ត្រីចូលនិវត្តន៍ នៅសាលាខេត្តកំពង់ធំ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក សាផន