ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលើសេចក្តីព្រាងកម្មវិធីវគ្គបណ្តុះបណ្តាលបឋមសម្រាប់មន្ត្រីរាជការក្របខ័ណ្ឌថ្មី
នារសៀលថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលេីសេចក្តីព្រាងកម្មវិធីវគ្គបណ្តុះបណ្តាលបឋមសម្រាប់មន្ត្រីរាជការក្របខ័ណ្ឌថ្មីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងផែនការប្រតិបត្តិប្រចាំឆ្នាំ២០១៩នៃក្របខ័ណ្ឌយុទ្ធសាស្ត្របច្ចុប្បន្នកម្ម(២០១៨-២០២៤) នៅសាលពិសេស វិមានព្រឹទ្ធសភា៕