ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា
នារសៀលថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធានការិយាល័យឡើង៕