ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់គោលដៅសូចនាករគន្លឹះ របស់ផែនការសកម្មភាពរួមដំណាក់កាលទី៣ ឆ្នាំ២០១៩
នារសៀលថ្ងៃសុក្រ ១៣រោច ខែមិគសិរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់គោលដៅសូចនាករគន្លឹះ របស់ផែនការសកម្មភាពរួមដំណាក់កាលទី៣ ឆ្នាំ២០១៩ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារផ្សេងៗ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕