ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើការងារមួយចំនួនមានដូចជា៖
១.បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែមករា ឆ្នាំ២០២៦ និងទិសដៅបន្ត
២.បូកសរុបចំណូល-ចំណាយថវិកាប្រចាំខែមករា ឆ្នាំ២០២៦
៣.បញ្ហាផ្សេងៗ។
កិច្ចប្រជុំប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន