នាព្រឹកថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងសហការី បានអញ្ជើញប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដឹកនាំដោយឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងព្រះបរមរាជវាំង ដើម្បីពិនិត្យពិភាក្សាត្រៀមរៀបចំព្រះរាជពិធីសម្ពោធអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារបានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងនៃទីកន្លែងប្រារព្ធពិធី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន