ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទី។
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន
រូបភាព៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា