khmer eng
  • សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តម យស ផានីតា្ត ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀម ដើម្បីរៀបចំវេទិកាសមាជិកសភាអាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម យស ផានីតា្ត និង ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការទី៨រដ្ឋសភា ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ រួមទាំង World Health Organization (WHO) ផងដែរ។
    កិច្ចប្រជុំបានផ្តោតសំខាន់លើការបញ្ជាក់របៀបវារៈ ប្រធានបទស្នូល និងផែនការរៀបចំទូទៅ។ ភាគីពាក់ព័ន្ធបានឯកភាពយក “ការធានារ៉ាប់រងសុខភាពជាសកល (Universal Health Coverage – UHC)” ជាប្រធានបទស្នូល ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោមប្រធានបទនេះ នឹងរួមបញ្ចូលប្រធានបទរងដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាល ជំងឺមិនឆ្លង សុខភាពផ្លូវចិត្ត សុខភាពឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល។
    វេទិកានេះ គ្រោងនឹងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៦ ខេត្តកំពត។ កិច្ចប្រជុំក៏បានពិភាក្សាអំពីរយៈពេលរៀបចំវេទិកា ពាក់ព័ន្ធនឹងកម្មវិធីទស្សនកិច្ចសិក្សា និងការរៀបចំភស្តុភារ ដើម្បីធានាឱ្យការអនុវត្តកម្មវិធីប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
    តាមការឯកភាព World Health Organization (WHO) នឹងទទួលខុសត្រូវលើការរៀបចំទីកន្លែងស្នាក់នៅសម្រាប់ភ្ញៀវចូលរួមមកពីចំនួន ១៣ ប្រទេស រួមទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល ៣ យប់។
    បន្ថែមពីនេះ កិច្ចប្រជុំបានពិភាក្សាអំពីការរៀបចំផែនការពេលវេលា (Timeline) និងចំណុចសំខាន់ៗ (Key Milestones) សម្រាប់ការត្រៀមរៀបចំវេទិកា។ ឯកសារសំខាន់ៗ រួមមាន របៀបវារៈបឋម ព័ត៌មានទូទៅ និង Concept Note ត្រូវរៀបចំឱ្យរួចរាល់មុនថ្ងៃទី២៦ ខែមេសា ដើម្បីបន្តពិភាក្សាបន្ថែម និងចែកចាយលិខិតអញ្ជើញជាផ្លូវការ។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ
    thumbnail
     
    ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា