khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅទូទាំង ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម
     
    ចែករំលែក ៖

    ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅទូទាំង ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម  សរុបចំនួន ២១២៩នាក់ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន និងសមិទ្ធផលនានា ក៏ដូចជាស្វែងយល់អំពីតម្រូវការ និងសំណូមពរផ្សេងៗនៅមូលដ្ឋាន។
    បន្ទាប់ពីការធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផែនការអភិវឌ្ឍន៍មូលដ្ឋាន និងការគ្រប់គ្រងថវិកាឃុំ សង្កាត់ ព្រមទាំងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រួចមក ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតជូនដល់អង្គពិធីទាំងមូលពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភានិងបានជម្រាបជូនអំពីមុខងារស្នូល សកម្មភាព និងសមិទ្ធផលសំខាន់ៗ ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ព្រមទាំងបានគូសបញ្ជាក់អំពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ដែលកម្ពុជាទទួលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ជាបិតាស្ថាបនិក និងជាអគ្គមគ្គុទេសឯក ដែលជាលក្ខខណ្ឌមិនអាចខ្វះបាននៅក្នុងការលើកកម្ពស់សុខមាលភាពប្រជាជន និងការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
    ពាក់ព័ន្ធនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានស្ដីទីបានរំឮកជូនអង្គពិធីអំពីប្រវត្តិសាវតានៃ  អាណាចក្រខ្មែរ និងជនជាតិសៀម ដោយឆ្លុះបញ្ចាំងអំពីឬសគល់បញ្ហា ជាពិសេសការបំភ្លៃសច្ចៈភាពប្រវត្តិសាស្ត្រ ការលួចចម្លងប្រពៃណី វប្បធម៌ និងអរិយធម៌ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិកម្ពុជា ដែលមានចារឹកទុកនៅលើទំព័រប្រវត្តិសាស្ត្រ និងសិលាចារឹកនៃប្រាង្គប្រាសាទនានា ជាភស្តុតាង។
    ជាមួយគ្នានេះ ឯកឧត្តមប្រធានស្ដីទី បានគូសបញ្ជាក់អំពីសុឆន្ទៈ និងគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការគោរពច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ព្រមទាំងឯកសារគតិយុត្តិពាក់ព័ន្ធទាំងអស់ដែលភាគីទំាងពីរព្រមព្រៀងគ្នា គឺជាមូលដ្ឋានគ្រឹះសំខាន់ណាស់ក្នុងការកសាងទំនុកចិត្ត និងជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការកសាងសន្តិភាពរឹងមាំពិតប្រាកដ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។
    ឯកឧត្តមប្រធានស្ដីទី បានបន្ថែមថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា  នៅតែប្រកាន់ខ្ជាប់ជានិច្ចនូវការអត់ធ្មត់ជាអតិបរមា  និងប្រកាន់ជំហរឥតងាករេខិតខំប្រឹងប្រែងរិះរកដំណោះស្រាយបញ្ហាតាមរយៈការចរចារដោយសន្តិវិធី នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ប្រែក្លាយបន្ទាត់ព្រំដែនជាខ្សែបន្ទាត់សន្តិភាព និងអភិវឌ្ឍ។
    ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានស្តីទី បានសម្តែងនូវមោទនភាពជាតិខ្ពស់បំផុត ចំពោះកម្លាំងរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ សាសនាទាំងក្នុង និងក្រៅប្រទេស គាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ដល់វីរយុទ្ធជននៅសមរភូមិជួរមុខ និងបងប្អូនប្រជាជនភៀសសឹក នៅក្នុងដំណាក់កាលដែលប្រទេសជាតិទទួលរងនូវអំពើឈ្លានពានព្រៃផ្សៃព្រមទាំងសម្តែងនូវការគោរពដឹងគុណ និងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខកម្ពុជា នៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ ដែលបានក្រាញននាល តស៊ូពុះពារគ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តម បានអំពាវនាវដល់បងប្អូន បន្តជឿជាក់លើការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់   សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឆ្នើម ក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់តម្លៃប្រេងដែលកំពុងហក់ឡើង បង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា និងអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក បន្តអនុវត្តអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបញ្ហាគ្រឿងញៀន។

    ជាទីបញ្ចប់ ឯកឧត្តមប្រធានស្តីទី បានផ្តាំផ្ញើដល់បងប្អូនក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវដុសខាត់សមត្ថភាព និងរៀបចំខ្លួនឱ្យក្លាយជាមន្ត្រីសាធារណៈ គំរូសម្រាប់ត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នៅឆ្នាំ២០២៧ ខាងមុខ និងចែកជូនសម្ភារៈប្រើប្រាស់មួយចំនួនជូនគ្រប់សមាជិក សមាជិការ ក្នុងអង្គពិធីផងដែរ៕

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ច្បាប់អន្តរជាតិ នៅតែមានតម្លៃក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរថៃ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៨របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ នាំយកបច្ច័យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ គណៈកម្មការទី៧ព្រឹទ្ធសភា និងបច្ច័យពុទ្ធបរិស័ទ ទៅចូលរួមបុណ្យផ្កាមហាសាមគ្គី
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា២-លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា៣-ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៤-ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៥-ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៦-ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៧-ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៨-ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៩-ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ១០-ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន១១-ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា១២-លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី១៣-ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច១៤-ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
    thumbnail
     
    សារលិខិតជូនពររបស់ សមាជិក សមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ឈានចូលមកដល់នាពេលខាងមុខនេះ គោរពជូន៖១-សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា២-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៣-ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៤-ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា៥-ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា៦-ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា៧-ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា៨-ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា៩-ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា១០-ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា១១-លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា១២-លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា១៣-ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា