សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខនាយក្រិន ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
សម្តេចតេជោ បានបង្ហាញអារម្មណ៍ថា ខ្លួនឈឺ ឪពុកមរណភាព ដែលមិនហ៊ានឱ្យនាយក្រិនដឹង គឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។
សម្តេចតេជោ បានកោតសរសើរចំពោះសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយក្រិន ជាពិសេសស្រីនិចហៅប្រិមប្រិយនិងប្អូន ដែលសុខចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។
សម្តេចតេជោ បានប្រគល់ការងារឲ្យប្រិមប្រិយ(ស្រីនិច)ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់ នៅបាត់ដំបងឱ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។
សម្តេចតេជោ បានអរគុណក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនាយក្រិន។
ប្រភព៖ Telegram Channel សម្តេចតេជោ