khmer eng
  • ឯកឧត្តមបណ្ឌិត គួក ហ្វីដេរ៉ូ និងលោកបណ្ឌិត ជាតិ សុផល អញ្ជើញធ្វើបទឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «សរសេររបាយការណ៍ និងកំណត់ហេតុប្រជុំ» ជូនមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គួក ហ្វីដេរ៉ូ នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងលោកបណ្ឌិត ជាតិ សុផល ប្រធាននាយកដ្ឋានតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញធ្វើបទឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «សរសេររបាយការណ៍ និងកំណត់ហេតុប្រជុំ» ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៣៨នាក់ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ សិក្សារយៈពេល៣ពេល ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ តទៅ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវ ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការពិសេសព្រឹទ្ធសភាប្រជុំលើ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីពង្រឹងគណនេយ្យភាពសមាជិកព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត
    thumbnail
     
    លិខិតអបអរសាទរ​របស់សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូ​ន​ ឯកឧត្តមបណ្ឌិត Xaysomphone PHOMVIHANE ប្រធានរដ្ឋសភា​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប. ឡាវ) ក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី១០។