គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន២គឺ៖
១- ពិនិត្យលើរបាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែមីនា និងទិសដៅការងារសម្រាប់ខែមេសាឆ្នាំ២០២៦ ។
២-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន