នារសៀលថ្ងៃសុក្រ ទី២៧ ខែមីនាឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៦ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទិសដៅជាអាទិភាពសម្រាប់ខែមេសារួមមាន៖
១.បន្តឱ្យបានជាប់ជាប្រចាំ សកម្មភាពប្រយុទ្ធប្រឆាំងបទល្មើស scams online បន្ទាន់ ម៉ឺងម៉ាត់លើគ្រប់គោលដៅដែលបានកំណត់
២.ត្រៀមការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
បន្ទាប់មក ឯកឧត្តមបានបន្តចុះជួបផ្ទាល់គ្រួសារចាស់ជរាមានជំងឺថែទាំសុខភាពតាមផ្ទះ បានចំនួន៥ភូមិ (ភូមិ៩ដល់ភូមិ១៣)នៃសង្កាត់ទឹកល្អក់ទី២ ព្រមទាំងបានឧបត្ថម្ភអង្ករ និងថវិកាមួយចំនួនដោយសេចក្តីគោរពស្រឡាញ់ និងស្និទ្ធស្នាលក្រៃលែង។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន