នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា ដែលបានទទួលមរណភាព នារសៀលថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទី ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យប្រពឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះលេខ៥៣-៥៥ ផ្លូវ១៨១៨ កែង១៧១៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន