នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជីដូនជីតា ញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាពិសេសជូនដល់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិយើង និងសូមបួងសួងសុំឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាពយូរអង្វែងតរៀងទៅ ស្ថិតនៅវត្តឧទ័យសាគរ(ហៅវត្តទឹកឃ្លាំង) ស្ថិតក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា