khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
     
    ចែករំលែក ៖

    នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង​ ម្ដាយបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាព​ កាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦​ វេលាម៉ោង ១:១២នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ​ ដោយជរាពាធ។

    ក្នុងឱកាសប្រកបដោយទុក្ខព្រួយ និងសោកសង្រេងនេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានធ្វើអភិវន្ទនកិច្ចចូលរួមរំលែកមរណទុក្ខ ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវម្ដាយបង្កើត ម្ដាយក្មេក ជីដូន និងជីទួត ដែលជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងមានព្រហ្មវិហារធម៌ដ៏ល្អប្រពៃ អប់រំ ទូន្មាន កូន ចៅ ឱ្យក្លាយជាធនធានដ៏មានតម្លៃ និងមានកិរិយាមារយាទថ្លៃថ្នូរសម្រាប់សង្គមជាតិ។ លើសពីនេះ មរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលតែងតែគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួនក្នុងព្រះពុទ្ធសាសនា និងមានស្នាដៃជាច្រើនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ និងជួយឧបត្ថម្ភគាំទ្រក្នុងព្រះពុទ្ធសាសនានៅកម្ពុជា។ សូមឧទ្ទិសបួងសួងគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    សពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ព្រះពុទ្ធសាសនា​ នៅភូមិគ្រឹះស្ថិតក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ឧបត្ថម្ភកញ្ចប់អាហារចំនួន៣០០កញ្ចប់ ជូនប្រជាពលរដ្ឋដែលមកប្រណិប័តន៍ធម៌នៅថ្ងៃសុក្រ នៅក្នុងវិហារអាពូប៉ាកើរ ខេត្តកំពង់ចាម
    thumbnail
     
    សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញគោរពជូនពរឯកឧត្ដមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ គោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ