ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកា ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
នារសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អមដោយ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន បានអញ្ជើញ ប្រគល់សម្ភារៈ ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកាមួយចំនួន ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ គាំទ្រដល់សកម្មភាពសង្គមកិច្ច នានា របស់រដ្ឋបាលខណ្ឌ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គលេខាធិការ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជូនពរដល់ ថ្នាក់ដឹកនាំ និងតាមរយៈអាជ្ញាធរខណ្ឌ ដល់បងប្អូនប្រជា ពលរដ្ឋ នៅក្នុងខណ្ឌជ្រោយចង្វារ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ខាងមុខនេះ។
ខ្លឹមសារ៖ ខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន