នាព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម កែ សួន សុភាព អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ(សសយក) ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ លោក ស្រេង សុផល អភិបាលក្រុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគ បរិភោគជាអំណោយរបស់ ឯកឧត្តម កែ សួន សុភាព និងលោកជំទាវ ជូនដល់បងប្អូនវីរកងទ័ពជួរមុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។
ពិធីនេះបានប្រារព្ធធ្វើនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោក លោកស្រី ប្អូនៗ ក្មួយៗ ជាអនុប្រធាន សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តយ៉ាងច្រើនកុះករ។ គ្រឿងឧបភោគបរិភោគមាន៖ គោ៤ក្បាល ជ្រូក៥ក្បាល អង្ករ២តោន ទឹកសណ្ដែក Yoe’s ៥០០កេស កាហ្វេ៥០កញ្ចប់ធំ និងទឹកបរិសុទ្ធ១,០០០យួរ។ ឯកឧត្តម បានចូលរួមជាមួយកម្មវិធីនេះនូវថវិកាចំនួន ១,០០០,០០០រៀលផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន