ឯកឧត្តម សាយ បូរិន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចំរើនព្រះបរិត្ត និងពុទ្ធាភិសេកព្រះអង្គ នៅខេត្តត្បូងឃ្មុំ
នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចំរើនព្រះបរិត្ត និងពុទ្ធាភិសេកព្រះអង្គ នាឱកាសពិធីបុណ្យពុទ្ធាភិសេក និងសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល ព្រមទាំងសមិទ្ធផលនានាដោយមានការចូលរួមអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ សប្បុរសជន ព្រមទាំងប្រជាពុទ្ធបរិស័ទ ដែលស្ថិតក្នុងភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ…។
រូបភាព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន