ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអុីម៊ាំខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ ស្ដីពីវឌ្ឍនភាពការងារ ការគ្រប់គ្រង ការបង្រៀន និងបញ្ហាប្រឈមផ្សេងៗដែលកើតមានឡើង និងនីតិវិធីនានាក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ឱ្យមានភាពរលូន និងមានប្រសិទ្ធភាព។
ពិធីជួបសំណេះសំណាលនេះប្រព្រឹត្តទៅនៅការិយាល័យអប់រំអ៉ិស្លាម ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន