អំពីព្រឹទ្ធសភា
រដ្ឋសភា ពេលទទួលបានយោបល់យល់ព្រមលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ពីព្រឹទ្ធសភា ត្រូវបញ្ជូនទៅរាជ រដ្ឋាភិបាល ដើម្បីបន្តនីតិវិធីបង្គំទូលថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើ ។
មាត្រា២៨ថ្មី វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ ចែងថា «ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និងព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខា លើព្រះរាជក្រឹត្យតាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្រ្តី » ។
មាត្រា៩៣ថី្ម នៃរដ្ឋធម្មនុញ្ញ ចែងថា «ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យ ចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញ ក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេស ក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ ។ ប៉ុន្តែបើច្បាប់នេះបានចែងថា ជាការប្រញាប់ ច្បាប់ នេះត្រូវចូលធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាស ឱ្យប្រើ » ។
ច្បាប់ដែលព្រះមហាក្សត្រ ទ្រង់បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និងផ្សព្វផ្សាយនៅទូទាំងប្រទេស ឱ្យទាន់តាមពេលវេលាកំណត់ខាងលើ ។
(១) ដំណើការការងារក្នុងរដ្ឋសភា និងព្រឹទ្ធសភា ។
(២) ការបង្វិលទៅបង្វិលមករវាងរដ្ឋសភា និងព្រឹទ្ធសភា ។